Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ល្បីថា..! លោកអនុសេនីយ៍ឯក លៀង ពៅ មន្ត្រី នគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃប្រចាំខេត្តឧត្តរមានជ័យ រកសុីបទល្មើសព្រៃឈើ និង ជាអ្នកកាងផងដែរ
Fr,29 Mai 2020 (Time 08:39 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 550នាក់)


ខេត្តឧត្តរមានជ័យ÷ យោងតាមសេចក្តីរាយការ ណ៍ មកថាលោកអនុសេនីយ៍ឯក លៀង ពៅ មន្ត្រីនគរបាលនាយដ្ឋានក្រសួងមហាផ្ទៃជាឈ្មួញ រកសុីបទល្មើសព្រៃឈើ និង កាងរត់ការអោយគេផង ព្រមទាំងដើរជំរិតទារប្រាក់ពីក្រុមឈ្មួញឈើ តាមទំនើងចិត្ត។

ជាក់ស្តែងនៅរសៀលថ្ងៃទី ២៧ ខែ ឧសភាឆ្នាំ ២០២០ កម្លាំងសមត្ថកិច្ចចំរុះបានឡោមព័ន្ធបំរុង និង ឆែកឆេរផ្ទះលោក លៀង ពៅ ដែលស្ថិតនៅភូមិ ទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ក្រោយពីភ្នាក់ងារផ្តល់ដំណឹងថា ផ្ទះខាងលើមានផ្ទុកឈើប្រភេទ បេង ធ្នង់ ប្រម៉ាណជាង ៣ម៉ែត្រគូប តែការបង្ក្រាបខាងលើត្រូវបានបរាជ័យ ក្រោយពីមានការអន្តរាគមន៍ពីអ្នកមានអំណាច នៅក្នុងខេត្តឧត្តរមានជ័យ។

ប្រភពផ្សេងបន្តថាជារៀងរាល់ថ្ងៃលោក លៀងពៅ តែងតែដាក់ក្បាលឡានយ៉ាងអនាធិបតេយ្យ តាមប្រដេញនៅលើដងផ្លូវរាល់បទល្មើសព្រៃឈើ មិនថាឈ្មួញធំ រឺ ពលរដ្ឋរកសុីតូចតាចនោះទេ ដោយបានជំរិតទារប្រាក់តាមការកំណត់ បើមិនដូចច្នេះទេគេ និង ចាប់បញ្ជូន ហើយយកលេសថា បង្ក្រាបបទល្មើសព្រៃឈើ។

ប្រភពមួយបានលួចខ្សឹបប្រាប់ថានៅក្នុងអំឡុងដើមខែ ឧសភា មន្រ្តីយោធាម្នាក់ត្រូវលោក លៀង ពៅ ជំរិតទារប្រាក់ចំនួនប្រាំពាន់ដុល្លា(៥០០០$) ជាថ្នូរនៃការដោះលេងខណៈពេលមន្ត្រីយោធារូបនោះ បានយករថយន្តដឹកជញ្ជូនឈើប្រភេទ បេង នៅចំណុចអូរខ្សាច់ ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ។

គូសបញ្ជាក់ថាបុគ្គលឈ្មោះ លៀង ពៅតែម្នាក់ឯង មានតួនាទីរហូតដល់ទៅ ៣ គឺរកសុីខ្លួនឯងផង រត់ការកាងផង និង បង្ក្រាបបទល្មើសព្រៃឈើផង រឺ ហៅ (បុរសដៃ៣) ។

ប្រជាពលរដ្ឋ រស់នៅខេត្តឧត្តរមានជ័យ សូមអំពាវនាវដល់នាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិមេត្តាជួយដាក់ការសុើបអង្កេត និង ចាត់វិធានការអោយទាន់ ពេលវេលាផងចំពោះមន្ត្រីនគរបាលខាងលើដែលតែងតែយកអំណាចទៅគៀបសង្កត់ពលរដ្ឋ និង ធ្វើស្រែលើខ្នងរាស្ត្រតាមទំនើង ចិត្ត នោះ។

ជុំវិញការចោទប្រកាន់ខាងលើ លោកអនុសេនីយ៍ឯក លៀង ពៅ មន្ត្រីនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ប្រចាំខេត្តឧត្តរមានជ័យ បានអោយក្រុមការងារយើងដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៨ ខែឧ សភាឆ្នាំ ២០២០នេះថា ចំពោះសមត្ថកិច្ចទៅផ្ទះលោកមានប្រាកដមែន តែរឿងថា លោករកសុី និង មានឈើ បេង ធ្នង់ ផ្ទុកនៅផ្ទះមិនពិតទេ លោកមានតែឈើ ទ្រាសចំនួនជាង ២០ ដុំប៉ុណ្ណោះន។ ហើយករណីជំរិតទារលុយគេ ៥០០០$ រឿងដោះលេងឡានដឹងឈើ បេងលោកអត់ដឹកទេ ។ និងការដាក់ឡានចាំប្រដេញបែបអនាធិបតេយ្យក៏អត់ដែរ សួរតែគេទៅ៕

ដោយ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់