Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកផ្កាយពីរក្លែងក្លាយ ត្រូវបាននគរបាល ព្រហ្មទណ្ឌបញ្ជូនខ្លួនទៅតុលាការកាលពីព្រឹកមិញនេះ
Mi,06 Mai 2020 (Time 07:43 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 146នាក់)


ភ្នំពេញ៖ ព្រឹកនេះ នគបាលព្រហ្មទណ្ឌ បញ្ជូនលោកផ្កាយពីរក្លែងក្លាយ ទៅតុលាការ ពាក់ព័ន្ធករណីរត់ការចូលក្របខ័ណ្ឌនគរបាល និងគំរាមបាញ់សម្លាប់ ត្រូវនគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លូនជនសង្ស័យម្នាក់ ឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាព គំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធខុសច្បាប់ និងឆបោក។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសនះ កុរោយបន្លំជានគរបាលពាក់ផ្កាយពីរ នៅក្រសួងមហាផ្ទៃ ហើយធ្វើសកម្មភាព គំរាមសម្លាប់, គំរាមហែកកេរ្ដិ៍, ប្រើប្រាស់អាវុធដោយខុសច្បាប់ និងឆបោក។ ការឃាត់ជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួន ឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ។ ការឃាត់ខ្លួននេះ ក៏មានការសម្របសម្រួលនីតិវិធីពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិផ្កាយពីរ នៅក្រសួងមហាផ្ទៃ ប្រាកដ មែន និងបានយកប្រាក់ ពីជនរងគ្រោះ ចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ តែរត់ការមិនបានហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារគំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង រួមជាមួយ អាវុធខ្លីមួយដើម ម៉ាក Glock ២៦គ្មានលិខិតប្រើប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

បាបកម្មមិនចាំជាតិក្រោយឡើយ កូនចិត្តតិរច្ឆាន ដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង សមត្ថកិច្ចចាប់ខ្លួនបានហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ចេញមុខព្រមានអ្នកកាសែត ក្រោយសួរនាំករណីថៅកែការ៉ាសហ្គាសយីហោសូសារ៉ាក់ សាងសង់រំលោភយកដីអូរ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ពេលនេះដឹងការពិតហើយ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្មេងស្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅស្រុកម៉ាឡៃ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កំពង់​ធំ​ និងត្រូវដកតំណែង (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់