Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ឃាត់ខ្លួនមនុស្ស០៣នាក់ ករណីលួចលេងល្បែងសុីសង
So,21 Juni 2020 (Time 10:12 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 138នាក់)


កំពង់ធំ÷ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង ៣០ នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (បៀរ) ស្ថិតក្នុងភូមិសាស្ត្រស្រុក តាំងគោក ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក បានឲ្យដឹងថា ក្រោមការ ដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ (បៀរ) នៅចំណុចក្រោយផ្ទះ ក្នុងភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ជាលទ្ឋផលឃាត់ខ្លួនអ្នកលេងចំនួន ០៣ នាក់÷

១. ឈ្មោះ ងួន គឹមសៀន ភេទ ស្រី អាយុ ៥៥ ឆ្នាំ ភូមិ ទួលទំពូង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង ។

២. ឈ្មោះ ហែម អិត ភេទ ស្រី អាយុ ៥៥ ឆ្នាំ
នៅភូមិ ត្រពាំងកក់ ឃុំនសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកលេង ។

៣. ឈ្មោះ អួន ម៉ាប់ ភេទ ស្រី អាយុ ៥០ ឆ្នាំ
នៅភូមិ ច្រនាង ឃុំ ជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង ។

សមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ម៉ូតូ ហុងដា ១២៥ ចំនួន ០២ គ្រឿង,ទូរស័ព្ទដៃចំនួន ០២ គ្រឿង, បៀរនីឡុងចំនួន ០២ ហ៊ូ ស្មើនឹង១០៤ សន្លឹក,ស្បែកជើងចំនួន ០៩ គូ, កម្រាលក្រណាត់ចំនួន ០១, លុយរៀលចំនួន ៧២២.០០០ រៀល និង លុយដុល្លាចំនួន ០៤ ដុល្លា។

ប្រភពព័ត៌មានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបំពេញឯកសារតាមនីតិវិធី ។

ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសលស្នងការនគរបាលខេត្តកំពង់ធំ តែងតែស្នើដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីពលរដ្ឋ រស់នៅបានសុខ សប្បាយ ជៀសផុតពីការគំរាមកំហែង បង្កឲ្យមានការភ័យខ្លាច ពីបទល្មើសផ្សេងៗ។

ជាពិសេសការប្រព្រឹត្តអំពើ អបាយមុខឬការលេងល្បែងស៊ីសង ដែលបណ្តាលឲ្យបាត់បង់ ពេលវេលា ថវិកា ទ្រព្យសម្បត្តិ កិត្តិយស បង្កអាចឲ្យមាន អំពើហិង្សាក្នុងគ្រួសារ ឈានទៅប្រព្រឹត្តអំពើ ល្មើសផ្សេងៗ ជាអាទិ៍ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់