Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ផ្អើលទាំងព្រឹក ក្រោយរថយន្តធុនធំនិងរថយន្តដឹកឥដ្ឋបុកគ្នា ស្លាប់១នាក់ របួស២នាក់ នៅក្រុងប៉ោយប៉ែត
Mo,22 Juni 2020 (Time 11:37 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 105នាក់)


បន្ទាយមានជ័យ÷ រថយន្តដឹកទំនិញធុនធំនិង រថយន្តដឹកឥដ្ឋបុកគ្នាលាន់ដូចរន្ទះនៅក ន្លែង មុខជញ្ជាីងថ្លឹងរថយន្តធ្វើឲ្យមនុស្សស្លាប់១ នាក់ និង របួសធ្ងន់២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ថានីយ ថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ជនរងគ្រោះអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ ស្លាប់នៅកន្លែងកើតហេតុមានឈ្មោះ ផៃ ភេទប្រុស អាយុប្រហែល ជិត ៣៩ឆ្នាំ និង អ្នករួមដំណើរចំនួន២នាក់រងរបួសធ្ងន់ មានឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និង ឈ្មោះ ប្រុស អាយុ ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា : តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋពេញបានបើកពីខាងកើតទៅលិច ពេលបើកដល់កន្លែងកើតហេតុចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរថយន្តរួចបានបត់ទៅលិចមិនបានមើលឆ្វេងស្តាំ បណ្តាលឲ្យរថយន្តកូរ៉េច្នៃដឹកឥដ្ឋជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តដឹកឥដ្ឋស្លាប់ហើយអ្នករួមដំណើររបួសធ្ងន់ចំណែកអ្នកបើករថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។

លោកបានបន្តទៀតថា : ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់នេះមូលហេតុបង្កគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយបើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់បាត់ស្មា រតីមិនបានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុ រថយន្តទាំង ២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់។ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់