Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក គាត ហ៊ុល អភិបាលនៃ គណ: អភិបាល ក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាព ក្នុងកម្មពិធីចែកអំណោយពលរដ្ឋ២០០គ្រួសារនៅក្នុងវត្តអណ្តូងថ្មមាស
Mi,24 Juni 2020 (Time 08:07 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 150នាក់)


បន្ទាយមានជ័យ÷ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងវត្តអណ្តូងថ្មមាស ឋិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺត្រូវបានព្រះគ្រូចៅអធិការវត្តអណ្តូងថ្មមាស រៀបចំកម្មពិធីចែកអំណោយដល់ពលរដ្ឋក្រីក្រមានចំនួន២០០គ្រួសារ ដែលមកពីបណ្តាភូមិផ្សេងៗក្នុងក្រុងប៉ោយប៉ែត ។

ក្នុងកម្មពិធីនេះក្រោមអធិបតីភាពរបស់លោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីលោក ស្រិល អុិន សង្កាត់ផ្សារកណ្តាល ព្រះសង្ឃជាច្រើនព្រះអង្គ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀតក្នុងក្រុងប៉ោយប៉ែតយ៉ាងច្រើនកុះករផងដែរ។ ក្នុងកម្មពីធីលោក គាត ហ៊ុល បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង បានផ្តាំផ្ញើពួកគាត់ត្រូវរស់នៅប្រកបដោយអនាម័យ ស្អាតជាប្រចាំថ្ងៃ លាងដៃឲ្យបានញឹកញាប់ និង ពាក់ម៉ាស ដើម្បីការពារជម្ងឺកូវិដ-19 ។

លោក គាត ហ៊ុល បានថ្លែងក្នុងកម្មពិធីឲ្យដឹងទៀតថា អំណោយទាំងនេះឧបត្ថម្ភដោយ អ្នកស្រី CINY CHANDRA និងលោក EVEN SMB ជនជាតិឥណ្ឌូនេស៊ី តាមរយៈព្រះគ្រូចៅអធិការវត្តអណ្តូងថ្មមាស។

ហើយក្នុងនោះ ប្រជាពលរដ្ឋ២០០គ្រួសារ ដែលបានអញ្ជើញចូលរួមក្នុងកម្មពិធីនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកសុទ្ធ១យ៉ូ អង្ករ២០គីឡូក្រាម មី១កេស ពងមាន់១បន្ទះ និងត្រីខ១យួរ ខ្លាញ់១ដប និងថវិកា ចំនួន ២មុឺនរៀល។ ក្នុងនោះផងដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានជួយឧបត្ថម្ភ សុីម៉ង់ ចំនួន២តោន ជូនព្រះគ្រូចៅអធិការវត្តអណ្តូងថ្មមាស ដើម្បីចាក់បេតុងក្នុងទីធ្លាវត្តឲ្យមានភាពងាយស្រួលសំរាប់ញាតិញោមជិតឆ្ងាយ ជិះឡាន ជិះម៉ូតូ ចូលវត្តទៅធ្វើបុណ្យផ្សេងៗ ។

ក្រោយបញ្ចប់កម្មពិធី អ្នកស្រី CINY CHANDRA និងលោក EVEN SMB ជាមួយក្រុមការងារ បានថតស៊ែហ្វីជាមួយព្រះសង្ឃ និង ថតជាមួយ លោក គាត ហ៊ុល អភិបាលនៃគណៈក្រុងប៉ោយប៉ែត ទុកជាកម្រងអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់