Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អ្នកស្រី ស៊្រុន ឈាងលីន ប្អូនបង្កើតលោកឧកញ៉ា ស៊្រុន ម៉េងលាង រងការចោទពីពលរដ្ឋថាបានរំលោភយកដីចំការរបស់ពួកគាត់
Do,25 Juni 2020 (Time 08:48 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 237នាក់)


ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣គ្រូសារនៅរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២០នេះបានអំពាវនាវដល់លោក នៅ សំដារ៉ារិទ្ធអភិបាលស្រុកត្រពាំប្រាសាទជាពិសេសឯកឧត្តម ប៉ែន កុសល្យ អភិបាល
ខេត្តឧត្តរមានជ័យ ជួយរកយុត្តិធម៌
ខណៈពេលអ្នកស្រី ស៊្រុន ឈាងលីន ដែលគេស្គាល់ថាជាប្អូនបង្កើតលោកឧកញ៉ា ស៊្រុន ម៉េងលាង បានរំលោភយកដីចំការរបស់ពួកគាត់ចំនួន៥ហិចតានៅចំណុចអូរយាយភឹមស្ថិតភូមិ ច្រោក ឃុំ ផ្អាវ ស្រុកត្រពាំងប្រាសាទ។

អ៊ុំប្រុសឈ្មោះនាង យ៉ម(ហៅយ៉ង យ៉ម)រស់នៅភូមិឃុំខាងលើតំណាងពលរដ្ឋ៣គ្រួសារបានអោយដឹងថា ដីចំការនោះពួកគាត់គ្រប់គ្រងនិងអាស្រ័យផល តាំងពីមុខសមាហរណកម្មឆ្នាំ១៩៩៦និងឆ្នាំ១៩៩៧ មកម្លេះ រហូតមកដល់ឆ្នាំ២០១៩ក៏លេចមុខអ្នកស្រី ស៊្រុន ឈាងលីន មកឈូសឆាយលើដីពួកគាត់និង ដាំដំឡូងពីលើទាំងបំពាន។

ជុំវិញការចោទប្រកាន់នេះអ្នកស្រី ស៊្រុន
ឈាងលីន បានបដិសេធថាអ្នកស្រីមិនបានទៅរំលោភយកដីចំការរបស់ពលរដ្ឋទាំងនោះឡើយ តាមពិតដីចំការខាងលើនោះគឺខាងពលរដ្ឋលក់អោយកូនអ្នកស្រី(ស៊្រុន ឈាងលីន)និងមានលិខិតលក់ទិញត្រឹមត្រូវ។

តែទោះបីយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០នេះក្រុមការងារយើងនៅពុំទាន់បានឃើញឯកសារជាក់លក្ខៈណាមួយដើម្បីបញ្ជាក់ដូចការអះអាងរបស់អ្នកស្រី
ស៊្រុន ឈាងលីន នៅឡើយទេដោយអ្នកស្រីថារវល់នៅភ្នំពេញនិងចាំផ្ញើរឯកសារអោយមើល។

លោកម៉ុល ឈួនមេភូមិច្រោកបានបញ្ជាក់ថាពលរដ្ឋ ឈ្មោះនាងយ៉ម(ហៅយ៉ងយ៉ម)
និងកូនៗ៣គ្រួសារមានដីចំការចំនួន១៥ហិចតានិងបានលក់ទៅអោយឈ្មោះ ចន្ធូ រស់នៅខេត្តសៀមចំនួន៥ហិចតានិងលក់អោយកូនរបស់អ្នកស្រី ស៊្រុន ឈាងលីន ចំនួន៥ហិចតាប្រាដកមែន។តែក្រោយមកដីពលរដ្ឋឈ្មោះនាងយ៉ម(ហៅយ៉ងយ៉ម)ដែលនៅសល់ពីការលក់ចំនួន៥ហិចតានោះក៏ត្រូវអ្នកស្រី
ស៊្រុន ឈាងលីន រំលោភយកបន្ថែម(កន្ទេលធំបន្លំដេក)។លោកមេភូមិបន្ថែមថាសូម្បីតែដីឈ្មោះ ចន្ធូ រស់នៅខេត្តសៀមរាបខាងលើក៏ត្រូវអ្នកស្រីស៊្រុន ឈាងលីន បំពានយកអស់ដែរ។

បច្ចុប្បន្នឈ្មោះ ស៊្រុន ឈាងលីន កំពុងរងបណ្តឹងពីពលរដ្ឋផ្សេងទៀតឈ្មោះ
គីមហ័ង ដោយចោទពីបទរំលោភដីធ្លីនិងបំផ្លេចបំផ្លាញផលដំណាំរបស់(គីមហ័ង)។គូសបញ្ជាក់ថាឈ្មោះ ស៊្រុន ឈាងលីន រូបនេះនាពេលកន្លងទៅត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកោះអញ្ជើញអោយចូលខ្លួនចំនួន២ដងរួចមកហើយជុំវិញករណីខាងលើតែអ្នកស្រី(ស៊្រុនឈាងលីន)មិនព្រមចូលខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់