Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ ទេស សំអាត បកស្រាយ ករណីពលរដ្ឋចោទប្រកាន់
Fr,26 Juni 2020 (Time 11:40 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 176នាក់)


លោកឧត្តមសេនីយ៍ទោ ទេស សំអាត មានតួនាទីជានាយករងនាយកដ្ឋានបញ្ជូនសារអគ្គមេបញ្ជាការនៃកងយោធាយុទ្ធពលខេមរភូមិន្ទ បានអោយដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះថា លោកមិនមែនជាម្ចាស់ដីនោះទេ ចំពោះទីតាំងដីស្ថិតភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានម្ចាស់ឈ្មោះ ឈិត គឹមយាត រស់នៅឯភ្នំពេញ ដែលបានទិញប្រមូលដីពីប្រជាពលរដ្ឋ ព្រមទាំងមានប្លង់កាន់កាប់ត្រឹមត្រូវទៀតផង។

លោក ទេស សំអាត បានបំភ្លឺថា ពាក់ព័ន្ធនឹងការចោទ ប្រកាន់ពីសំណាក់ប្រជាពលរដ្ឋនោះ គឺមានដំណើររឿងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ ធឹម ឆន និងប្រពន្ធឈ្មោះ ញ៉េប ពៅ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ដែលជាមេខ្យល់បានបំផុសបំផុលអោយប្រជាពលរដ្ឋអោយទៅកាប់រុករាននៅលើដីព្រៃរបោះ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ ឈិត គឹមយាត ចំនួន ៨៥ហិចតា ស្ថិតចំណុចភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មិនមែនរូបលោក ជាអ្នកជួលប្រជាពលរដ្ឋអោយទៅកាប់រុករាននៅលើដីគេនោះទេ គឺរូបលោកបានបដិសេធ មិនបានជួលប្រជាពលរដ្ឋទៅកាប់ដីព្រៃរដ្ឋ និងវាស់វែងចែកគ្នានោះឡើយ។

លោកបញ្ជាក់ថា ខណៈពេលនោះ ដោយសារតែម្ចាស់ឈ្មោះ ឈិត គឹមយាត នៅឯទីក្រុងភ្នំពេញ ដែលមានជំងឺប្រចាំកាយ ព្រមទាំងផ្លូវឆ្ងាយពុំមានពេលវេលាគ្រប់គ្រាន់ និងពិបាកធ្វើដំណើរឡើងចុះ ទៅគ្រប់គ្រងដីរបស់ខ្លួន។ ទើបម្ចាស់ដីឈ្មោះ ឈិត គឹមយាត បានផ្ទេរសិទ្ធិគ្រប់គ្រងបណ្តោះអាសន្នអោយលោក ទេស សំអាត ជាប្អូនកំពុងនៅប្រចាំការបេសសកម្មនៅស្រុកអន្លង់វែង ដែលនៅជិតដីអោយជួយមើលការខុសត្រូវ ព្រមទាំងមានមេធាវីប្រថាប់ត្រាទទួលស្គាល់ត្រឹមត្រូវផងដែរ។

លោកបន្តថា ក្រោយពីទទួលបានសិទ្ធិគ្រប់គ្រងដីបណ្តោះអាសន្ន និងបានអោយរូបលោកប្តឹងទៅតាមច្បាប់លើដីដែលមានប្លង់រឹង ហើយខាងតុលាការខេត្តឧត្តរមានជ័យ ក៏បានដឹកនាំកម្លាំងចម្រុះចុះហាមឃាត់ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទៅកាប់រុករានដីរបស់ឈ្មោះ ឈិត គឹមយាត ដោយ ពេលនោះ ប្រជាពលរដ្ឋបានឆ្លើយថា មានគេអោយពួកគាត់មកធ្វើនៅលើដី ដោយអះអាងថា ជាព្រៃរបស់រដ្ឋពុំមានប្លង់ ទើបពួកគាត់នាំគ្នាទៅកាប់រុករាន នៅលើដីរបស់ឈ្មោះ ឈិត គឹមយាត។ ហើយពេលនោះ ក៏មានឈ្មោះ ញ៉េប ពៅ ដែលជាប្រពន្ធរបស់ឈ្មោះ ធឹម ឆន ក៏នៅក្នុងកិច្ចសន្យានោះដែរ។

លោកបន្ថែមថា ចំពោះករណីដែលឈ្មោះ ធឹម ឆន និងប្រពន្ធឈ្មោះ ញ៉េប ពៅ ព្រមទាំង១២គ្រួសារ ដែលបានចោទទៅលើរូបលោកថា អាងអំណាច បានឡើងទៅលើផ្ទះប្រជាពលរដ្ឋ ប្រើប្រាស់អាវុធ បាញ់ចំនួន​ ២គ្រាប់ ដោយមិនផ្ទុះ គឺជារឿងមិនពិត បានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ដែលជាមន្រ្តីយោធាជាន់ខ្ពស់នៃកងយោធាយុទ្ធពលខេមរភូមិន្ទ ទើបរូបលោកសម្រេចចិត្តប្តឹងទៅតុលាការតាមផ្លូវច្បាប់អោយជួយរកយុត្តិធម៌ ដើម្បីរកភាពស្អាតស្អំរបស់ខ្លួនឡើងវិញ ក៏ដូចជាជូនអង្គភាព កុំអោយមហាជនចោទថា រូបលោកអាងឋានៈបុណ្យស័ក្តិលុយកាក់ទៅឆបោកជនពិការ និងគាប់សង្កត់ទៅលើប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ម្ចាស់ដីឈ្មោះ ឈិត គឹមយាត មានប័ណ្ណកាន់កាប់ចេញដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តឧត្តរមានជ័យ ព្រមទាំងមានការទទួលស្គាល់ ចេញច្បាប់ឈូសឆាយដោយអាជ្ញាធរត្រឹមត្រូវ ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់