Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មហាជនរិះគន់ថា យោធាសឹករងស្រុកអន្លង់វែងកំពុង កំពុងលេង០៣សន្លឹក ឆ្អិនភ្នែក
Di,30 Juni 2020 (Time 02:24 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 200នាក់)


(ខេត្តឧត្តរមានជ័យ) បទល្មើសព្រៃឈើនៅតែបន្តកើតមានឡើងនៅតាមខ្សែរបន្ទាត់ព្រំដែនសមរភូមិមុខទិសទី២នៃស្រុកអន្លង់វែង ដោយមានការត្រូវគ្នាពីសំណាក់មន្ត្រីយោធាសឹករងដែលប្រចាំការនៅទីនោះ។


ជាក់ស្តែងនៅរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០មានគោយន្តកន្ត្រៃមួយគ្រឿងដឹកជញ្ជូនឈើប្រភេទកកោះនិងស្រឡៅជាច្រើនសន្លឹកដែលមានមុខកាត់ ២៥×១០ និង ៣០×១០ ប្រវែង២ម៉ែត្រឆ្លងកាត់បន្ទាយយោធាសឹករងស្រុកអន្លង់វែងស្ថិតនៅភូមិសាមគ្គីឃុំត្រពាំងប្រីយ៍។សេចក្តីរាយការបានអោយដឹងថាក្រោយពីដឹកឈើហួសបន្ទាយខាងលើប្រម៉ាណជា៥០០ម៉ែត្រក៏ត្រូវបានអ្នកសាព័ត៌មានយើងឃើញនិងថតផ្តិតយករូបភាពបំរ៉ុងនិងជូនដំណឹងទៅខាងមេព្រៃដើម្បីបង្ក្រាប។ស្រាប់តែភ្លាមៗនោះក៏លេចមុខមន្ត្រីយោធាសឹករងស្រុកមកដល់ហើយបានទាមទារអូសគោយន្តនោះចូលបន្ទាយថាគេជាអ្នកបង្រ្កាប។

បើយោងតាមប្រភពបានអោយដឹងថាចំពោះករណីខាងលើគឺជាស្តាយបំភាន់ភ្នែករបស់គេប៉ុណ្ណោះដោយ លោកវរសេនីយ៍ត្រី ភោគ ភន ជាមេបញ្ជាការប្រើយុទ្ធសាស្ត្រដៃ២ដើម្បីទទួលផលពីក្រុមឈ្មួញឈើ។និងបានដើរតួជាអ្នកកាងផងនិងជាអ្នកចាប់បង្រ្កាបផង។

បើឈ្មួញណាបានត្រូវរ៉ូវនិងបង់លុយអោយគេគ្រប់ចំនួននោះ។បើមានស្ថាប័នណាមករារាំងគេនិងប្រើរូបភាពខាងលើជួយកាង។តែបើឈ្មួញទាំងនោះមិនបានបង់លុយតាមការទាមទារនោះទេគេនិងចាប់យកតែម្តងហើយយកលេសថាបង្ក្រាបបទល្មើសព្រៃឈើ។

ចំពោះករណីនេះគេមិនទាន់ដឹងថាលោកឧត្តមសេនីយ៍ទោ តុន ញាន មេបញ្ជាការយោធាសឹករងខេត្តឧត្តរមានជ័យបានដឹងរឿងនេះរឺជាប់ពាក់ព័ន្ធដែររឺយ៉ាងណា?នោះទេបានជាស្ងៀមឈឹង។តែទោះយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍បានបដិសេធនៅព្រឹកថ្ងៃទី២៩នេះថារឿងនេះលោកអត់បានដឹងទេចាំសួរសិន។


ចំណែកលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបានអោយដឹងថាចំពោះករណីយោធាចាប់ឈើនោះគេមិនបានបញ្ជូនមកជំនាញលោកឡើយ។

ដោយឡែកលោកវរសេនីយ៍ត្រី ភោគ ភន មេបញ្ជារការសឹករងស្រុកអន្លង់វែងបានបញ្ជាក់ថាចំពោះករណីគោយន្តដឹកឈើខាងលើលោកអត់បានបង្ក្រាបទេ។រឿងកូនចៅលោកចាប់អូសចូលបន្ទាយព្រោះគេអត់ដឹងថាអ្នកដឹកឈើនោះបានសុំលោកហើយឥឡូវគោយន្តដឹកឈើនោះលោកលែងវិញហើយរីឯរឿងសូកប៉ាន់ក៏គ្មានដែរ៕សុផារស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់