Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក យី សំអូន​ មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ ខេត្តកំពង់ធំ ប្រេីហឹង្សាលើបុរសម្នាក់ គ្មានសមត្ថកិច្ចណាហ៊ានប៉ះ
So,12 Juli 2020 (Time 10:42 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 127នាក់)


កំពង់ធំ÷ នៅថ្ងៃទី8 ខែកក្ដដា ឆ្នាំ2020 មានករណីហឹង្សាមួយបានកើតឡើងផ្អើលអស់ម៉ូតូឌុបនឹងអ្នកលក់នៅតាមរមនីយដ្ឋាន ជើងភ្នំសន្ទុកស្មានតែចោរប្លន់ តាមការពិតនៅពេលដែលមកដល់កន្លែងកើតហេតុទើបឃើញលោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ វ៉ៃអ្នកគ្រប់គ្រងលក់សំបុត្រចូលរមនីយដ្ឋានភ្នំសន្ទុកសោះ ។ មូលហេតុ មកពីលោកវរសេនីយ៍ឯកយី សំអូន បើកឡានហួសបារ៉ាសលក់សំបុត្រ បានជនរងគ្រោះឈ្មោះប្រាក់ សុប៊ុន ហៅទី ជាអ្នកគ្រប់គ្រងនៅរមនីយដ្ឋានភ្នំសន្ទុក ជិះម៉ូតូតាមយកលុយចំនួន1000រៀល ក្នុងមួយនាក់គិតតែ1000រៀលទេ ហើយនៅក្នុងឡានលោក យី សំអូន មានបីនាក់ លោកយី សំអូន ប្រពន្ធ នឹងម្ដាយរបស់លោក នៅពេលនោះជនរងគ្រោះក៏បានលើកដៃសំពះគោរពត្រឹមត្រូវ ហើយ​សុំលុយថ្លៃអនាម័យគ្នាបីនាក់សុំ3000រៀល ស្រាប់តែលោក យី សំអូន បានប្រាប់ជនរងគ្រោះថា ហែងមិនមើលស្លាកលេខ ខ ម ទេអី ? ជនរងគ្រោះក៏បានប្រាប់លោក យី សំអូន ថា នៅកន្លែងនេះលើកលែងតែ ជនពិកានឹងកូនក្មេង ហើយនឹងអ្នកមាន​បេសកកម្ម​ ក្រសួងនឹងមន្ទីទេសចរណ៌ មិនអោយយកលុយទេ ក្រៅពីនោះគឺយកទាំងអស់ ដើម្បីយកលុយចំណូលនោះមកអោយថ្លៃអនាម័យកម្មករដែល​សំអាត នៅរមនីយដ្ឋានភ្នំសន្ទុកហ្នឹងឯង ។

ប្រកែកគ្នាមួយពីរៗ លឺដល់ម្ដាយរបស់លោកយី សំអូន ដែលជិះឡានជាមួយគ្នា ក៏បានសួរនាំទៅជនរងគ្រោះថារឿងអី នៅពេលនោះលោក យី សំអូនបានស្រែក​ប្រាប់ម្ដាយរបស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយរឿង ជនរងគ្រោះក៏បានសួរទៅម្ដាយលោកយី សំអូនថាគាត់ធ្វើការអីសំដីរបស់គាត់កាច​ម្លេះ គ្រាន់តែលឺជនរងគ្រោះសួរទៅម្ដាយរបស់លោកចឹង ស្រាប់តែលោក​មេបញ្ជាការ រងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ រូបនេះបានចុះមកវ៉ៃ ជនរងគ្រោះ តែម្ដងរហូតមានដកកាំភ្លើងខ្លី តែត្រូវបានប្រពន្ធរបស់លោកយកកាំភ្លើងទៅទុកក្នុងឡាន វិញ ជនរងគ្រោះក៏បានយកទូរស័ព្ទមកថត តែត្រូវបានលោកយី សំអូន ចុះមកឆក់យកទូរស័ព្ទពីដៃ ហើយបើកឡានរត់ទៅបាត់ ប្រជាពលរដ្ធដែលរស់នៅទីនោះធ្លាប់បានស្គាល់លោកយី សំអូន ថានេះជាលើកទីពីរហើយដែលលោកយី សំអូន មានរឿងនៅរមនីយដ្ឋានភ្នំសន្ទុកនេះ លើមុនករណីលួចយក​ព្រះរបស់លោកតា ស ម្ដងរួចមកហើយ ។

ដូច្នេះប្រជាពលរដ្ធសូមសំណមពរ ទៅលោកឧត្តមសេនីយ៌ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេត្តាចាត់វិធានការលើករណីនេះផងទាន​ ។

ទាក់ទងនិងបញ្ហាមួយនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក យី សំអូន បានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ដូច្នេះសារព័ត៌មានយើងរីករាយរង់ចាំទទួលការបកស្រាយគ្រប់ពេល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់