Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ទាហានថៃ ឃាត់ខ្លួន ពលករខ្មែរចំនួន ៣៣ នាក់ ព្រមទាំងមេខ្យល់៥ នាក់ ក្នុងខេត្តស្រះកែវ
Fr,17 Juli 2020 (Time 10:22 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 70នាក់)


កាលពីវេលាម៉ោង១៤: ០០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងចម្រុះរបស់ថៃបានចាប់ខ្លួនពលករខ្មែរចំនួន៣៣នាក់ ក្នុងនោះនៅក្នុងស្រុកគោកឃ្យូង១៩នាក់ នឹងស្រុកតាព្រះយ៉ា១៤នាក់ ដែលឋិតក្នុងខេត្តស្រះកែវ ប្រទេសថៃ ទល់មុខ និង ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ។ នេះយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก้ว-77 เด้ด)។

សូមជំរាបថា កម្លាំងតម្រួតស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងស្រាវជ្រាវស្រុកគោកឃ្យូង ខេត្តស្រះកែវ ក្រុមប្រតិបត្តិការល្បាតតាមតំបន់ទទួលខុសត្រូវ នៅបរិវេណភូមិគោកស្វាង ឃុំណងមួង ស្រុកគោកឃ្យូង នឹងឈានទៅចាប់ខ្លួនពលករខ្មែរលួចចេញ-ចូលប្រទេសដោយខុសច្បាប់បានចំនួន១៩នាក់ ក្នុងនោះប្រុស១៣នាក់ នឹងស្រី៦នាក់ ព្រមទាំងមេខ្យល់៣នាក់រួមមានឈ្មោះ៖

លោក មង្គល ឆឆាត់ ជនជាតិថៃ អាយុ៣៩ឆ្នាំ បើករថយន្តម៉ាកវីហ៊្គោ ព៌ណទឹកមាស ពាក់ស្លាកលេខบพ-619สระแก้ว ដែលជាអ្នកបើករថយន្តផ្ទុកសម្ភារៈរបស់ពលករ,ឈ្មោះលោក ស្មៀន រ៉ាយ ជនជាតិថៃអាយុ២៣ឆ្នាំ បើករថយន្តម៉ាកនិសាន់ ណាវរ៉ា ព៌ណស្ករ ពាក់ស្លាកលេខขท-1349 ขอน แก่น ដឹកពលករ នឹងឈ្មោះលោក ផនសុវណ្ណ ឆៃ ឆណះ វង់ពេជ៍ អាយុ៣៣ឆ្នាំ ជនជាតិឡាវ បើករថយន្តម៉ាកតូយ៉ូតា វីហ៊្គោ ពណ៌ខៀវ ពាក់ស្លាកលេខถฎ-2739 ក្រុងថេបមហានគរ ដឹកពលករខ្មែរ រួមទាំងអស់១៩នាក់ ។

សូមបញ្ជាក់ថា បន្ទាប់ពីសួរនាំមេខ្យល់ទាំង៣នាក់ បានឲ្យដឹងថា ដឹកពលករខ្មែរខាងលើមកពីបរិវេណក្រោយរោងចក្រតូយ៉ូតា ភូមិផូធិ ស្រុកបាន ផូធិ ខេត្តឆះឆើង សៅ មកទម្លាក់នៅបន្ទាត់ព្រំដែនក្នុងស្រុកគោកឃ្យូង ខេត្តស្រះកែវ ដើម្បីលួចត្រឡប់ចូលក្នុងប្រទេសកម្ពុជា ក្រោយពីសួរចម្លើយ នឹងកត់កំណត់ហេតុចាប់ខ្លួន បានបញ្ជូនទៅឲ្យសមត្ថកិច្ចស្រុកគោកឃ្យូង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ។


ដោយឡែកក្នុងភូមិសាស្រ្តស្រុក តាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចចម្រុះស្រុកតាព្រះយ៉ា បានចេញល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវ នៅបរិវេណភូមិ កុត វៀន ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា នឹងបានចាប់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ចំនួន១៤នាក់ ក្នុងនោះប្រុស៧នាក់ នឹងស្រី៧នាក់ ព្រមទាំងមេខ្យល់២នាក់ រួមមានឈ្មោះ៖ វិឆៃ វង់សេន ជនជាតិថៃ អ្នកបើករថយន្ត អាយុ២៧ឆ្នាំ នឹងឈ្មោះ ភុងណាន់ ណា ខះផាន់ ជនជាតិថៃ អាយុ២៨ឆ្នាំ ព្រមទាំងរថយន្តម៉ាកអ៊ីស៊ុស៊ុ ឌីមែក ពាក់ស្លាកលេខบล-9225 ព្រះនគរ សិរី អាយុធ្យា ។

យ៉ាងណាក៏ដោយ បន្ទាប់ពីសួរនាំមេខ្យល់នឹងពលករខ្មែរ បានប្រាប់ថា ពលករខ្មែរខាងលើ ធ្វើដំណើរមកពីប្រទេសកម្ពុជា ដោយមានបំណងទៅធ្វើការសំណង់នៅក្រុងបាងកក ដោយមានឈ្មោះឈួម ប្រង ជនជាតិខ្មែរដែលធ្វើការនៅបាងកកគឺជាអ្នកទាក់ទងឲ្យទៅធ្វើការ ដោយវិធីលួចឆ្លងដែនចូលមក នឹងមានមេខ្យល់ជានជាតិខ្មែរជាអ្នកនាំផ្លូវចូលតាមច្រករបៀង រវាងចំណុចត្រួតពិនិត្យលេខ08-09 ដោយឲ្យថ្លៃនាំផ្លូវក្នុងម្នាក់៣,៥០០បាត ទើបសមត្ថកិច្ចនាំខ្លួនពលករខ្មែរព្រមទាំងមេខ្យល់ បញ្ជូនទៅឲ្យសមត្ថកិច្ចស្រុកតាព្រះយ៉ា ដើម្បីអនុវត្តតាមច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់