Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
តើសុខភាព និង អាយុជីវិតពលរដ្ឋទៅជាយ៉ាងណា? ខណៈ គ្រឿងក្នុងជ្រូក ឆ្អឹងមាន់ខូចគុណភាពក្រុមឈ្មួញកំពុងនាំចូលយ៉ាងគក្រឹកគក្រេង
So,19 Juli 2020 (Time 10:32 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 126នាក់)


បន្ទាយមានជ័យ÷ ពលរដ្ឋក្នុងក្រុងប៉ោយប៉ែត សូមស្នើដល់ស្ថាប័នគយក្នុងក្រុងប៉ោយប៉ែត និង ស្ថាប័នកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដែលសព្វថ្ងៃត្រូវបានប្តូរឈ្មោះមកថា (ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ) ហៅកាត់ កប.ប មេត្តាជួយយកចិត្តទុកដាក់និង ត្រួតពិនិត្យចំពោះការនាំចូល គ្រឿងក្នុងជ្រូក សាច់មាន់ ឆ្អឹងមាន់ និងប្រហិត ផង.. ថា តើក្រុមឈ្មួញនាំយកទំនិញទាំងនេះចូលកម្ពុជា មានសារធាតុគីមីរឺក៏អត់ ហើយមានការវេចខ្ចប់បានត្រឹមតាមបច្ចេកទេសដែរឬទេ?

ពលរដ្ឋបន្ថែមទៀតថា សូមមេត្តាជួយគិតគូពីផលប៉ះពាល់ដល់សុខភាព និង អាយុជីវិតពលរដ្ឋផង ។ ព្រោះថា កន្លងទៅគេសង្កេតឃើញថា ពេលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង កម្លាំងពេទ្យសត្វ និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបង្រ្កាបបាន ពេលយកទៅត្រួតពិនិត្យ គឺចេញលទ្ធផលថា ប្រហិត សាច់មាន់ ឆ្អឹងមាន់ និង គ្រឿងក្នុងជ្រូក សុទ្ធតែមានការវេចខ្ចប់មិនបានល្អតាមបច្ចេកទេស និង បានផ្ទុកនូវសារធាតុគីមី ផងដែរ ។ តាមការជាក់ស្តែងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឆែកឆេរ និង ធ្វើការដកហូតបាន ឆ្អឹងមាន់៤៥២គីឡូ ប្រហិត២៩៦គីឡូ ដែលមានការវេចខ្ចប់មិនបានល្អ និង ខូចគុណភាពផងដែរ នៅក្នុងចំនួន០៣ឃ្លាំងនៅម្តុំផ្សារអគ្គ: ហៅ (ផ្សារត្រី) ក្បែវិហាចាម ឋិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ហើយក្នុងនោះនគរបាលជំនាញក៏បានឃាត់មនុស្សចំនួនបីនាក់ (ម្ចាស់ឃ្លាំង)យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសួរនាំផងដែរ។

តាមប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះក្រុមឈ្មួញ បានធ្វើសកម្មភាពយ៉ាងមមាញឹកជារៀងរាល់ថ្ងៃក្នុងការនាំចូល គ្រឿងក្នុងជ្រូក សាច់មាន់ ឆ្អឹងមាន់ ចូលកម្ពុជាតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត តាមរយៈរថយន្តធន់ធំរបស់ជនជាតិថៃ ក្នុង១ថ្ងៃៗ រាប់មុឺនគីឡូឯណោះ ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញឡើយ ។ ហេតុនេះហើយទើបធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាព និង អាយុជីវិតរបស់ពួកគាត់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់