Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បែបធ្លាយរឿងលោក ជៀល សុផលនិង លោក អឹង ហួត ប្រើល្បិចគាបសុីប្រាក់ចំនួន១៤០០$ អាជីវកម្មកែឆ្នៃឈើ ជ្រកក្រោមលេសច្បាប់សិប្បកម្ម
Do,23 Juli 2020 (Time 07:43 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 61នាក់)


(ខេត្តឧត្តរមានជ័យ)÷ មានប្រភពបែកធ្លាយរឿងលោក អុឹង ហួត មន្ត្រីអង្គការបរិស្ថាននិងលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទជំរិតទារប្រាក់ពីអ្នករកសុីសិប្បកម្មកែឆ្នៃឈើចំនួន១០០០$(មួយពាន់ដុល្លា)ជាថ្នូរនៃការមិនចាប់ចងនិងតម្រូវអោយបង់ប្រាក់ចំនួន១២០០$ (មួយពាន់ពីររយដុល្លា) ទៀតសម្រាបរត់ការច្បាប់ទៅមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ។

ប្រភពបន្តថា នៅអំឡុងខែឧសភាឆ្នាំ ២០២០ ស្របពេលជម្ងឺកូវិតផ្ទុះឡើង ។ គេឃើញលោកោ ជៀល សុផល និង អុឹង ហួត បានជំរិតប្រាក់ពីម្ចាស់រងសិប្បកម្មម្នាក់ឈមោះអឿនរស់នៅភូមិ ទួលតាសេក ឃុំ/ស្រុកត្រពាំងប្រាសាទ ចំនួន ១០០០$(មួយពាន់ដុល្លា) តែម្ចាស់ អាជីវកម្មខាងលើអត់ លុយ សុំអង្វរត្រូវគ្នាត្រឹម៦០០$(ប្រាំមួយរយដុល្លា)ជាថ្នូរនៃការមិនបង្រ្កាប។

រំលងបានចំនួន២ថ្ងៃមន្រ្តីពីររូបនោះបានអោយម្ចាស់អាជីវកម្មធ្វើច្បាប់សិប្បកម្មនិងតម្រូវអោយបងប្រាក់ចំនួន១២០០$(មួយពាន់ពីររយដុល្លា) សម្រាតរត់ការទៅមន្ទីរកសិកម្មខេត្ត។តែម្ចាស់សិប្បកម្មអោយ ៨០០$ សិន (ប្រាំរយដុល្លា)ចាំបានច្បាប់ទើបអោយគ្រប់ចំនួន។តែរហូតមកដល់បច្ចុប្បន្ននេះច្បាប់អនុញាតិនោះមិននៅក្រហែងណា?នោះទេ។ បញ្ជាក់ជនរងគ្រោះខាងលើអស់ប្រាក់សរុបចំនួន១៤០០$(មួយពាន់បួនរយដុល្លាទៅហើយ។

លោក សូតា សុី សុខឃាង ប្រធានមន្ទីកសិកម្មខេត្តធ្លាប់ប្រាប់ថា សម្រាប់ច្បាប់សិម្មកម្មគឺតម្រូវបង់ប្រាក់ចនួន ១០០០០០០៛ (មួយលានរៀល) មិនប៉ុណ្ណោះ។

ពលរដ្ឋរស់នៅស្រុកត្រពាំងប្រាសាទសំដែងការហួសចិត្តចំពោះលោកអុឹងហួតនិងលោកជៀលសុផលដែលទៅជំរិតទារលុយពលរដ្ឋនិងប្រព្រឹត្តអំពើពុករលួយដោយយកស្ថាប័នក្រសួងកសិកម្មមកធ្វើជាខែលដើម្បីគាបសង្កត់ធ្វើស្រែលើខ្នងរាស្ត្រយ៉ាងគឃ្លើញ។

ជុំវិញការចោទប្រកាន់ខាងលើលោក អុឹង ហួត មន្រ្តីអង្គការបរិស្ថានបានបដិសេធនៅរសៀលថ្ងទី ២២ ខែកក្កដា ឆ្នាំ២០២០ ថាចំពោះរឿងនេះលោកមិនបានដឹងទេ។

ចំណែកលោកជៀល សុផលនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទបានទទួលស្គាល់ថាលោកបានទទួលប្រាក់ចំនួន៧០០$ប៉ុណ្ណោះសម្រាបរត់ការច្បាប់រីឯរឿងជំរិតទារលុយចំនួន៦០០$ផ្សេងទៀតនោះលោកមិនដឹងទេ៕ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់