Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
រថយន្ត ក្រុង បុកជាមួយ រថយន្ត ធន់ធំ ខូចខាតធ្ងន់ធ្ងរ
Fr,24 Juli 2020 (Time 06:14 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 86នាក់)


ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៥.៤៥នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវខ្វែងជា៤ មុខបេនឡានក្រុង កំពង់ឆ្នាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០ និង៩១ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រភពនគរបាលចរាចរក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរបង្កគ្រោះថ្នាក់នេះពាក់ផ្លាកលេខ ភ្នំពេញ 3B-3268 បើកបរក្នុងទិសដៅពីលិចបត់មកត្បូង លុះមក ដល់ចំណុចផ្លូវខ្វែង កៀនមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងយកចង្កូតមិនទាន់ ក៏បានជ្រុលទៅបុកនឹងរថយន្តយីឌុបភ្លៅ៥ ពាក់ស្លាកលេខ 3A- 5658 ដែលបានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង បុកបែកធុងសាំងខាងឆ្វេង និងបែកកង់ខាងឆ្វេងរបស់រថយន្តភ្លៅ៥នោះ ទៅមុខលែងរួចបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុ ជាង១ម៉ោងទាំងព្រឹកព្រលឹម។

នៅក្នុងករណីនេះនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ ខ្លួនអ្នកបើកបររថយន្តក្រុងឈ្មោះ មុំ លីឆុង អាយុ ២១ឆ្នាំ មានស្រុកកំណើតភូមិច្រកជី ឃុំកំពែង ស្រុកគីរីវង្ស ខេត្តតាកែវ នាំយកទៅធ្វើការពិនិត្យទឹកនោមក្រែងមានសារធាតុញៀន ឬជាតិអាកុល។ ដោយឡែកអ្នកធ្វើដំណើរតាមរថយន្តក្រុងក្រោយពី កើតហេតុត្រូវបានរថយន្ត ១គ្រឿងផ្សេងទៀត មកសាងយកចេញពីកន្លែងកើតហេតុទាំងព្រឹកព្រលឹមផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ករណីនេះមិនបង្កឱ្យមានអ្នករងរបួសនោះឡើយ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានអូសយករថយន្តទាំង២គ្រឿង យកទៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់