Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោក ស៊ុន ចេះ ម្ចាស់ទីតាំង សត្តឃាតនៅខេត្តព្រះវិហារ រងការរិះគន់ថា កំពុងគាបសង្កត់បឺតជញ្ជក់ឈាមពីក្រុមអាជីវករ
Mi,29 Juli 2020 (Time 10:35 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 85នាក់)


(ខេត្តព្រះវិហារ)÷ ក្រុមអ្នកប្រកបអាជីវកម្មលក់សាច់ជ្រូក និង សាច់គោ បានបញ្ចេញប្រតិកម្មចំពោះលោក ស៊ុន ចេះ ម្ចាស់ទីតាំង សត្តឃាដ ស្ថិតនៅភូមិ/ឃុំស្រយ៉ង់ ស្រុកគូលេនដែន បានប្រើប្រាស់សិទ្ធអំណាចលើសដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីគាបសង្កត់ក្រុមអាជីវករ។

បើតាមអោយដឹងពីឈ្មោះ ជា ឆេង ដែលមានច្បាប់អាជីវកម្មលក់សាច់ជ្រូក និង សាច់គោ ក្នុងផ្សារស្រយ៉ង បានលើកឡើងថាបច្ចុប្បន្នទីតាំង សត្តឃាដ ខាងលើដែលឈ្មោះ ម៉ាទីតា និងមឈ្មោះ ស៊ុន ចេះ ត្រូវជាប្តីគ្រប់គ្រងនោះមិនត្រឹមត្រូវ តាមស្តង់ដា និង ទៅតាមកិច្ចសន្យារបស់មន្ទីរកសិកម្មខេត្តក៏ដូចអជ្ញាធរខេត្តនោះទេ។ មិនតែប៉ុន្នោះម្ចាស់ទីតាំង សត្តឃាត តែងតែធ្វើទុកបុកម្នេញមកលើក្រុមអ្នកធ្វើអាជីកម្មលក់សាច់ជ្រូក និង សាច់គោ ទាំងនោះ ដោយចោទថា ជាបទល្មើស ។ ជាក់ស្តែងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ គេឃើញលោក ស៊ុន ចេះ ត្រូវជាប្តីម្ចាស់ទីសត្តឃាដ ចុះមកដកហូតសាច់គោ ពីអាជីវករនៅផ្សា ស្រយ៉ង ដោយផ្ទាល់ និង មិនមានការចូលពីមន្ត្រីជំនាញឡើយ ដោយចោទថាជា បទល្មើស ពីព្រោះ សត្វគោនោះ មិនបានពិឃាដ ក្នុងកុងសុី។

បើតាមអោយដឹងពីម្ចាស់សាច់គោបានបញ្ជាក់ថាគាត់ បានទិញសត្វគោពីអ្នកស្រុកនៅយប់២១ ដោយគេវាយសម្លាប់ ព្រោះសត្វគោនោះ ផ្អើលចូលព្រៃពិបាកចាប់ ដោយមានកាដឹង ឮ ពីមេប៉ុស្តិ៍រដ្ឋបាល ផងដែ។ ដោយសារយប់ទៅហើយ ក៏មិនបានយកចូលទីសត្តឃាដ។ តែយ៉ាងនេះក្តី លោក សោន ណាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្រយ៉ង បានបន្ថែមថានៅយប់ដ៏ដែលនោះ លោកបានខលទៅកន្លែងសត្តឃាដ ដើម្បីជំរាបជូន និង សុំការយោគយល់ តែគេមិនលើកទូរស័ព្ទ ។

ប្រភពពីឈ្មោះ ហេង សំបាន ជាអាជីករលក់សាច់ជ្រូក បានអះអាងថា គាត់ជាជនរងគ្រោះដោយសា ម្ចាស់ទីតាំង សត្តឃាត ខាងលើឃាត់សត្វជ្រូកគាត់ ទុកឲ្យស្អុយចោលក្នុងកុងសុីមិន អោយ វះ បើទោះបីមានការអនុញាតិ និង ត្រួតពិនិត្យត្រឹមត្រូវពីលោក វ៉ែង ហុងលីម ប្រធានការិយាល័យបសុពេទ្យខេត្ត ក៏ដោយ។ហើយរឿងហ្នឹងគាត់បានប្តឹងទៅសាលាខេត្តព្រះវិហារ ដើម្បីរកយុត្តិធម៌ម្តងដែរ នៅក្នុងអំឡុងឆ្នាំ ២០១៩ តែមកនៅមិនទាន់ដោះស្រាយទៀត ។

ជុំវិញការចោទខាងលើលោក ស៊ុន ចេះ បានអោយក្រុមការងារយើងដឹង នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ នេះថា ចំពោះការឃាត់សាច់ជ្រូកពីឈ្មោះ ហេង សំបាន គឺលោកមានកំណត់ហេតុត្រឹមត្រូវ និង មានការចូលរួមពីមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធ លោកមិនមែនធ្វើតែចិត្តឯងទេ។ រីឯការដកហូតសាច់គោពីឈ្មោះ ជា ឆេង នោះ ពីព្រោះគេធ្វើក្រៅទីសត្តឃាត និង មិនមានការអនុញាតិលោក(ស៊ុន ចេះ) មានសិទ្ធចាប់ព្រោះជាបទល្មើស។ ចំពោះករណីនេះលោក វ៉ែង ហុងលីម ប្រធានការិយាល័យផលិតកម្ម និង បសុពេទ្យខេត្តព្រះវិហារបានអោយដឹងថារឿងម្ចាស់កុងសុី ដកហូតសាច់គោ ពីអាជីវករលោកអត់ដឹងទេ ព្រោះអត់បានចូលរួម រីឯរឿងសិទ្ធម្ចាស់កុងសុី អាចធ្វើបានកំរិតណានោះ ក៏លោកមិនអាចបំភ្លឺបានដែរ។

ចំណែករឿងឃាត់ជ្រូកទុកក្នុងកុងសុីមិនអោយយកលក់នោះលោកថាការពិនិត្យមានពីដំណាក់កាលទី១លោកអនុញាតិហើយមែនតែដល់វះជាក់ស្តែងគេធ្វើតាមហ្នឹង។
ចំណែកលោកពឹង ទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទខេត្តព្រះវិហារយើងមិនអាចសុំការបំភ្លឺបានទេ ចំពោះភាពអវិជ្ជមានខាងលើនេះ ដោយទូរស័ព្ទលោកខលមិនចេះចូល ពេលខលចូល ហើយមិនដែលទទួល។នេះលេខគាត់(0977871219)។ សុផានុរស្ស

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់