Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ
Sa,01 August 2020 (Time 09:04 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 20នាក់)


នាយប់ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុងមូលដ្ឋានខណ្ឌ និង បានធ្វើកំណត់ហេតុអប់រំណែនាំដល់ម្ចាស់ទីតាំង ដែលបើកសំលេងរំខានលឺខ្លាំងៗនៅពេលរាត្រី។

ជាលទ្ធផល៖ រដ្ឋបាលខណ្ឌបានចុះត្រួតពិនិត្យចំនួន០៥ទីតាំងរួមមាន:
១-ក្លឹបសម្សាន្ត អេភិច២ បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់) ។
២-ក្លឹបសម្សាន្ត Heart (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ )។
៣-ក្លឹបកម្សាន្ត ភូន ធូន (ពិនិត្យជាក់ស្តែងមិនមានសកម្មភាពដំណើរការ)។
៤-អាជីវកម្មយីហោ Double A ស្ថិតនៅ ក្នុងផ្សារសូរិយាមល (មានសកម្មភាពដំនើរការ ក្រោយការពិនិត្យរួចកម្លាំងគណះបញ្ជាការឯកភាព បានធ្វើកំណត់អប់រំ អោយអនុវត្តន៍តាមគោលការច្បាប់)។
៥-អាជីវកម្មយីហោ Mo du Pub បានណែនាំអោយអនុវត្តន៍តាមគោលការច្បាប់។ ទទឹមគ្នានេះ គណៈបញ្ជាការ ឯកភាពសង្កាត់ទាំង១១ ក៏បានបន្តចុះតាមទីតាំងមួយផ្សេងទៀតផងដែរ។

ក្នុងនោះលោកអភិបាលបានដាក់ចេជាគោលការណ៍រួមមាន ៖
-ហាមដាច់ខាចមិនអោយមានការចាក់ភ្លេងរាំឌីស្តូ ដែលខុសនិងគោលការណ៍ ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-ម្ចាស់អាជីវកម្ម ត្រូវរុះរើឧបករណ៍ភ្លេងចេញទាំងអស់ ។
-ហាមមិនអោយមានកាប្រគុំតន្ត្រី (Live Bang)
-ត្រូវបន្តគោរពអនុវត្ត តាមកាណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
-ក្នុងករណីម្ចាស់អាជីវកម្មមិនអនុញ្ញាតាមកាណែនាំនេះ គណៈបញ្ជាការឯកភាព និង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត រួមមាន ដកហូតអាជ្ញាប័ណ្ណ និង បិទទីតាំងអាជីវកម្ម ដោយចុះរុះរើឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌ។
-ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ ១៩ ដោយរក្សាគម្លាតសង្គម១.៥ម ទៅ២.០០ម ។

រូបភាព@អត្ថបទ ខណ្ឌ ដូនពេញ

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់