Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
អបអរសាទរលោក អនុសេនីយ៍ឯក វុទ្ធី វណ្ណថា ត្រូវបានថ្នាក់លើតែងតាំងជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត
Mo,06 Juli 2020 (Time 02:57 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 70នាក់)


បន្ទាយមានជ័យ÷ លោកអនុសេនីយ៍ ឯក វុទ្ធី វណ្ណថា ត្រូវបានថ្នាក់លើប្រកាសតែងតាំងជានាយរងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត បន្ទាប់ពីថ្នាក់លើ បានសង្កេតឃើញថា លោក អនុសេនីយ៍ឯក វុទ្ធី វណ្ណថា បានបំពេញភារកិច្ចបំរើការងារជាមន្រ្តីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលអស់ជាច្រើនឆ្នាំ បានយ៉ាងល្អ និង យកចិត្តទុកដាក់ស្តាប់តាមបទបញ្ជារថ្នាក់លើចូលរួម បង្ការ បង្រ្កាប និង ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

កម្មពិធីនេះ ប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពរបស់លោក វរសេនីយ៍ឯក ធិន ស៊ិនដេត ។

ក្នុងកម្មពិធីនេះផងដែរ លោកអនុសេនីយ៍ឯក វុទ្ធី វណ្ណថា បានប្តេជ្ញាចិត្ត និង ខិតខំយកចិត្តទុកដាក់បំរើការងារឲ្យបានល្អតាមបទបញ្ជាររបស់ថ្នាក់លើបន្តទៀត និង មានទំនាក់ទំនងល្អជាមួយមន្រ្តីនគរបាលក្នុងអង្គភាព និង ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្ត អនុវត្តន៍តាមបទបញ្ជារថ្នាក់លើ និង បំពេញរាល់ភារកិច្ចឲ្យបានល្អ តាមការណែនាំរាជរដ្ឋាភិបាល កម្ពុជា ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់