Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការ នគរបាលវរ:ការពារព្រំដែនគោកលេខ 911 មិនខ្លាចថ្នាក់លើ ហ៊ានយករថយន្តកងវិស្វកម្មជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដឹកអាចម៍ដីលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន
Fr,10 Juli 2020 (Time 10:16 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 170នាក់)


ក្រុងប៉ោយប៉ែត៖ ក្រោយពីរមានសារព័ត៌មាន នឹងបណ្ដាញសង្គម facebook បានធ្វើការចុះផ្សាយពាក់ព័ន្ធនឹងរឿងអាស្រូវរបស់លោក សូរចាន់ ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ 911 យករថយន្តកងវិស្វកម្មរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើអាជីវកម្មដឹកអាចម៍ដីលក់កន្លងទៅ ជាងមួយឆ្នាំហើយ តែឥឡូវនេះកក្រើកសាជាថ្មីទៀត កាលពីថ្ងៃទី 7 ខែកក្កដាឆ្នាំ 2020 អង្គភាពសារព័ត៌មានយើងបានចុះទៅដល់ទីតាំងរណ្តៅដីមួយកន្លែងស្ថិតក្នុងភូមិក្នុងសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ សង្កេតឃើញមានរថយន្តកងវិស្វកម្មជាច្រើនគ្រឿងត្រូវបានដឹកអាចម៍ដីខណៈដែលរថយន្តទាំងអស់នោះត្រូវបានគេបកឡូហ្គោកងវិស្វកម្មចោញដើម្បីបំភ័ន្តភ្នែកអ្នកសារព័ត៌មានតែទោះជាយ៉ាងណាក៏មិនអាចបំភ័ន្តភ្នែកប្រជាពលរដ្ធនៅក្រុងប៉ោយប៉ែយបានឡើយ។

តាមប្រភពពីពលរដ្ធបានអោយដឹងថាលោកវរសេនីយ៍ឯក សូរ​ ចាន់ណារី​ ជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោលេ 911 និងជាជំនួយការរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ កន្លងមកល្បីឈ្មោះខាងបើកច្រករបៀងតាមព្រំដែន ខ្មែរ-ថៃ អោយពលករធ្វើចំណាកស្រុកខុសច្បាប់ និងបើកដៃអោយឈ្មួញរកសុីនាំទំនិញគេចពន្ធខុសច្បាប់ចេញ-ចូលឆ្លងដែនយ៉ាងរលូនដោយគ្មានការបង្រ្កាប ឬទប់ស្កាត់ឥលូវនេះកាន់តែមានអំណាចនឹងមានឥទ្ធិពលខ្លាំងហ៊ានយករថយន្ដកងវិស្វកម្មរដ្ឋ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បកឡូហ្គោចេញយកមកធ្វើអាជីវកម្មដឹកអាចម៍ដីលក់ប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនតាមអំពើចិត្ត។

មហាជនបានធ្វើការរិះគន់ទៅលើលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោកលេខ 911 ថាពិតជាមិនខ្លាចញញើតថ្នាក់លើមែននៅតែហ៊ានយករថយន្តកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ជុំវិញរឿងរ៉ាវខាងលើនេះការិយាល័យនិពន្ធសារព័ត៌មានយើង នៅរសៀលថ្ងៃទី 8 ខែកដ្តាឆ្នាំ 2020 បានខលទៅលោក សូរ ចាន់ណារី ដើម្បីសការបំភ្លឺផងដែរ តែទទួលហើយនិយាយមិនទាន់បានដឹងរឿងផងក៏ចុចបិតទៅវិញ។

បញ្ជាក់ ការិយាល័យព័ត៌មាន យើងខ្ញុំរង់ចាំការបំភ្លឺរឿងរ៉ាវខាងលើរបស់ លោក សូរចាន់ ណារី រៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរផ្អាកការធ្វើចរាចរណ៍រថយន្តធំៗបណ្ដោះអាសន្ន នៅត្រង់ចំណុចផ្លូវមួយនេះ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាល ខណ្ឌដូន ពេញចុះត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លឹបកំសាន្ត និង ខារ៉ាអូខេ ក្នុង មូលដ្ឋានខណ្ឌដូនពេញ (ភ្នំពេញ អភិវឌ្ឍន៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់