Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ឈើគ្រញូងនៅក្នុងដែនគ្រប់គ្រងអាជ្ញាធរជាតិអប្សរា ត្រូវគេលួចទៀតហើយ
Mi,12 August 2020 (Time 07:46 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 173នាក់)


ខេត្តសៀមរាប÷ មានសេចក្តីរាយការណ៍មកថាដើមឈើគ្រញូងមួយដើមដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួចកាត់យកទៅបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានបង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី ១១នខែសីហា ឆ្នាំ២០២០ នៅចំណុច គោកបាខែង ក្រុមទី៦ ភូមិ ត្រពាំងសេះ សង្កាត់ កោកចក ក្រុងសៀមរាប។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាស្តីពីការចុះត្រួតពិនិត្យករណីកាប់ឈើគ្រញូង។ ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។

បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារ នឹង បន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ សូមរំលឹកថាកាលនៅវលាម៉ោង១៤ ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុចព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់ នគរធំ ក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់