Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
សមត្ថកិច្ចថៃ ខេត្តស្រះកែវ ឃាត់ខ្លួនបុរសខ្មែរ កែភេទជាខ្ទើយម្នាក់ ចាត់ការតាមផ្លូវច្បាប់ក្រោយពី...
Sa,15 August 2020 (Time 12:49 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 176នាក់)


ដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ สระแก็ว-77 ข้าวเด็ด៖ បានឲ្យដឹងថា នៅវេលាម៉ោង១៤:០០នាទី នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ សេចក្ដីរាយការណ៍ការវិវត្ត ករណីគណះកម្មការគ្រប់គ្រង នឹង អាជ្ញាធរស្រុកទីរួមខេត្តស្រះកែវ ចូលទៅចាប់មេក្លោងជួញដូរផ្លូវភេទ នឹងបណ្ដាញជួញដូរមនុស្ស ដោយបានបញ្ជូនខ្លួនឈ្មោះ វ៉ាន់ ចូវ (ខ្ទើយ) សញ្ជាតិកម្ពុជា ពីបទ"ជួញដូរមនុស្ស" ដោយបាននាំក្មេងស្រីអាយុមិនដល់១៨ឆ្នាំ មកលក់ផ្លូវភេទ ដែលអាជ្ញាធរសម្រុកចូលទៅចាប់ខ្លួនក្នុង "រីសត" ល្បីឈ្មោះ ឡេមីន រីសត ក្នុងទឹកដីឃុំ ថាក្សេម ស្រុមទីរួមខេត្តស្រះកែវ កាលពីយប់កន្លងមក ព្រមទាំងបានជួយសង្រ្គោះក្មេងស្រី ៣នាក់ ដែលមានចំនួន ២នាក់ក្នុង ចំណោម ៣ នាក់នោះ ជាក្មេងស្រីអាយុមិនដល់ ១៨ឆ្នាំ ដោយជនត្រូវចោទបានបញ្ជូនខ្លួនទៅជំនាញស៊ើបសួរ ខេត្តស្រះកែវ ដើម្បីអនុវត្តតាមច្បាប់ ដែលជនត្រូវចោទ បានសារភាពថា បានអញ្ជើញស្រី ទាំងអស់នេះ មកបំរើផ្លូវភេទពិតប្រាកដ នឹង ធ្លាប់ធ្វើ ២ឆ្នាំមកហើយ ដោយជនត្រូវចោទបានបញ្ជាក់ទៀតថា មានបណ្ដាញរបស់គេជាមនុស្សស្រី មានជាង១០នាក់ ។ សូមជំរាបថា ពេលនេះសមត្ថកិច្ច បានធ្វើការចោទប្រកាន់ទៅលើឈ្មោះ វ៉ាន់ ចូវ ចំនួន ១១ "បទចោទ" តាមច្បាប់ទប់ស្កាត់ និង បង្រ្កាបការជួញដូរមនុស្ស ច្បាប់ទប់ស្កាត់ និង បង្រ្កាបការជួញដូរផ្លូវភេទ ច្បាប់គ្រប់គ្រងក្មេង និង ច្បាប់កុំព្យូទរ័ ។ ក្រោយសួរចម្លើយ សមត្ថកិច្ចត្រៀមនាំខ្លួនជនត្រូវចោទបញ្ជូនទៅឃុំបណ្ដោះអាសន្ន ហើយនៅព្រឹកថ្ងៃទី១៥ សីហានេះ និង បំបែកសំណុំរឿងតាមចាប់បណ្ដាញបន្តទៀត សម្រាប់នារីរងគ្រោះទាំង៣នាក់ ក្រោយពីសមត្ថកិច្ចសាកសួររួចហើយ ក៏បញ្ជូនទៅឲ្យស្ថាប័នជំនាញ អនុវត្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់