Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
បង្រ្កាបករណីលួច និង ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅខេត្តបាត់ដំបង
Mo,17 August 2020 (Time 04:11 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 161នាក់)


ខេត្តបាត់ដំបង÷ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការបង្ក្រាប ករណី អំពើ លួច ( យកម៉ូតូ នឹង ទ្រព្យសម្បត្តិ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់

1⃣ ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
2⃣ ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
3⃣ ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

👤ជនសង្ស័យខាងលើបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បេង ចាន់ទី ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ។

👉ចំណែកជនសង្ស័យ ឈ្មោះ លី រ៉នី បានធ្វើសកម្មភាពកាត់សោរទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ ( គ្រែ ) តែម្នាក់ឯង ដែលជារបស់ជនរងគ្រោះឈ្មោះ ហែ រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

📍វត្ថុតាងដកហូតរួមមាន ៖
- ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ ស ស៊េរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 ( ជាម៉ូតូរបស់ជនរងគ្រោះ )
- គ្រែ ចំនួន ០២
- តុ បេង ចំនួន ០១

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់