Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
Mo,24 August 2020 (Time 09:43 )
ដោយ ៖ ហ្រ្វាយដេ ដេលីញូ (ចំនួនអ្នកអាន: 161នាក់)


(ឧត្តរមានជ័យ)៖ មានសេចក្តីរាយការណ៍ មកថា នគរបាល ប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកអន្តរជាតិ អូរស្មាច់ មួយរូប គឺ លោកអនុសេនីយ៍ឯក សៀន វណ្ណា ត្រូវបាន ស្ត្រីម្នាក់ រស់នៅ សង្កាត់ អូរស្មាច់ ដាក់ ពាក្យប្តឹង ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពី បទជម្រិតទារ ប្រាក់ចំនួន ៤០០បាត ជាថ្នូរ នឹង ការមិនចាប់សត្វមាន់ ២ក្បាល ដែលស្ត្រីដើមបណ្ដឹង ទិញមកពី ប្រទេសថៃ ដើម្បីយក មកចិញ្ចឹម ជា លក្ខណៈគ្រួសារ។

ស្ត្រីដើម បណ្ដឹងមាន ឈ្មោះ ឈុំ សំណាង អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅ សង្កាត់ អូរស្មាច់ បាននិយាយ រៀបរាប់ប្រាប់ នាព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២០ នេះថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ រូបគាត់ បានឱ្យអ្នកស្គាល់គ្នា ដែល បើករថយន្ត ដឹកទឹកកក ចេញពី ប្រទេសថៃ ជួយទិញ មាន់ ឱ្យគាត់បាន ២ក្បាល ដើម្បីយក មកចិញ្ចឹម នៅផ្ទះ ព្រោះសម័យ កូវីដ-១៩ មិនដឹងមានរបរ អ្វីធំ ដុំ ធ្វើទេ ដូច្នេះ គាត់រករបរ ចិញ្ចឹមសត្វ នៅផ្ទះនេះ វាស្រួលជាង។

ស្ត្រីដដែល បានបន្តថា ពេលមកដល់មាត់ ច្រកទ្វារអន្តរជាតិ អូរស្មាច់ នាវេលាម៉ោង ៩ព្រឹក ថ្ងៃ ដដែល ស្រាប់តែ លោកអនុសេនីយ៍ឯក សៀន វណ្ណា មិនអនុញ្ញាត ឱ្យនាំសត្វមាន់ ២ក្បាលនោះ ចូលទៅទេ។
មន្ត្រីនគរបាល រូបនោះថែមទាំង ទារប្រាក់ចំនួន ៤០០ បាត ជាថ្នូរ នឹង ការមិនដកហូត មាន់ ទាំងពីរក្បាល នេះទុក។ ដោយសារ ការអង្វរ មិនព្រម អ្នកដែលគាត់ ផ្ញើឱ្យទិញ មាន់ នោះ ក៏បង់ប្រាក់ ឱ្យមន្ត្រីនគរបាល រូបនោះចំនួន ៤០០បាត តាមការទាមទារ។

ដោយសារ ទង្វើរបស់មន្ត្រី នគរបាលអន្តោរប្រវេសន៍ ច្រកអន្តរជាតិ អូរស្មាច់ បែបនេះ ស្ត្រីដដែលក៏បានសម្រេច ដាក់ពាក្យប្តឹង ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ុំនៅថ្ងៃនេះ ដោយមិនខ្លាច នោះទេ។ គាត់ថា នគរបាលអន្តោរប្រវេសន៍ ច្រកអន្តរជាតិ អូស្មាច់ តែងតែ ធ្វើបាបប្រជាពលរដ្ឋ ទន់ខ្សោយ ជាញឹកញាប់ ពេលខ្លះមានការ ឈ្លោះប្រកែក ជេរគ្នា រឿងយកលុយមពីពលរដ្ឋ ទៅទិញម្ហូបពី ថៃ ដឹកតាម ម៉ូតូ ក៏មានដែរ។

ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ សារព័ត៌មាន Friday Daily យើង មិនអាច សុំការបំភ្លឺ ពីលោក សៀន វណ្ណា បាននោះទេ ព្រោះគ្មាន លេខទូរស័ព្ទ។

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់