Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ
Mo,24 August 2020 (Time 11:30 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 66នាក់)


ស្វាយរៀង៖ គោ ក្របី យ៉ាង ហោចណាស់ ជាង ២០ ក្បាល បានងាប់ បន្តបន្ទាប់គ្នា ជិត១០០ ក្បាល ផ្សេងទៀតកំពុង ឈឺ មិនសង្ឃឹមរស់។


គោ ក្របី បានងាប់បន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១២ ០៨ ២០២០ រហូតមកទល់ល្ងាចថ្ងៃទី ២៣ ខែសីហា ២០២០ នេះ ដោយសារជម្ងឺសារទឹក និង បុសខ្យល់ គោ ក្របី របស់អ្នកភូមិត្រូវ ភ្លៀងភ្លាម ខ្លះប្រកាច់ ងាប់ភ្លាមៗ រកការព្យាបាលមិនទាន់ ខណ:ខ្លះទៀតវាឈឺ បន្តបន្ទុយគ្នា ហើយគ្មានជំនាញ ពេទ្យសត្វ ចុះទៅព្យាបាល។


បើយោងតាម លោក យិន សុភាព មន្ត្រីពេទ្យសត្វស្រុកចន្រ្ទា ខេត្តស្វាយរៀង លើកឡើងថា មុនដំបូង គោ ក្របី បានងាប់រួចហើយមានចំនួន ២២ ក្បាល ហើយកំពុងឈឺធ្ងន់ ៧១ ក្បាលផ្សេងទៀត ។ ហើយ ស្ថានភាពជម្ងឺសត្វ ឈឺ វាមិនថបថយទេ វានៅតែកើន ចំនួន ដូចថ្ងៃនេះ វាឈឺថែម ៨ក្បាល ព្យាបាលបាន ជាសះស្បើយ តែ ៣ ក្បាល សត្វវាងាប់លាប់ ត្រូវទឹក ឡើងវិញ ភ្លៀង ១មេ វាបាន ងាប់ថែម ៣ ក្បាល បន្ថែមទៀត ធ្វើឲ្យសត្វឈឺ កើនឡើងជាង៨០ក្បាល​ ងាប់ កើនឡើង ២៥ ក្បាល ។ ហើយក្នុង ចំណោមនោះ ចំនួនសត្វព្យាបាលជាសះស្បើយត្រឹម ៤៤ ក្បាល ប៉ុណ្ណោះ ។


ដោយសារពេទ្យសត្វ ពីរ បីនាក់ ក្នុងស្រុក គោ ក្របី ឈឺ ងាប់ បន្តបន្ទាប់ មន្ត្រីពេទ្យសត្វ បានធ្វើលិខិត ទៅពេទ្យសត្វ ខេត្តស្វាយរៀង សុំជួយអន្តរាគមន៍បន្ទាន់ ក៍ប៉ុន្តែជិត១សប្តាហ៍ហើយ មិនឃើញ មកជួយទេ ម្លោះហើយ តាមរយ: ការផ្សព្វ្វផ្សាយរបស់អង្គភាព ភ្នំពេញ អភិវឌ្ឍន៍ រំពឹងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចាត់មន្ត្រីជំនាញ ចុះព្យាបាលផង ដ្បិតអី តួលេខខាងលើ គ្រាន់តែ ជាតួលេខ សត្វ ឈឺ និង ងាប់ ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ប៉ុណ្ណោះ ហើយករណីនេះ វាកំពុងរាលដាល បួន ប្រាំភូមិទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់