Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ខ្យល់កន្ត្រាក់បក់បោកលិចបណ្តាលឲ្យលិចទូកដឹកភ្ញៀវទេសចរ ៣ គ្រឿង
So,02 August 2020 (Time 05:55 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 158នាក់)


(ព្រះសីហនុ)៖ របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណជិត២រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានករណីលិចទូកដឹកភ្ញៀវទេសចរដែលបោះយុទ្ធការចោល (មិនមានមនុស្សជិះ) ចំនួន០៣គ្រឿង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ទូកទាំងបីគ្រឿងនេះ ទី១៖ ម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទទូកកន្ទុយវែង ដឹកភ្ញៀវទេសចរ, ទី២៖ ម្ចាស់ឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ ប្រភេទទូកកន្ទុយវែង និងទី៣៖ ម្ចាស់ឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ប្រភេទទូកនេសាទ ដែលត្រូវបានលិចនៅចំពីមុខផ្ទះសំណាក់ ស្មាយរីហ្សត។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានករណីលិចទូកនេះ គឺដោយសារខ្យល់កន្ដ្រាក់ខ្លាំងៗ។ បច្ចុប្បន្នទូកទាំងអស់ត្រូវបានប្រជាពលរដ្ឋ សហការជាមួយ កម្លាំងប៉ុស្តិ៍អូសឡើងគោក ដើម្បីធ្វើការបាចទឹកចេញ។

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា រងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

*ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)
*ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ
*ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់