Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២
Mi,26 August 2020 (Time 02:03 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 401នាក់)


ខេត្តបន្ទាយមានជ័យ ៖ សព្វថ្ងៃគេសង្កេត ឃើញ មានទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញមួយកន្លែង ដុះស្លែយូរណាស់មកហើយ (ចាក់បាល់) កំពុងបើកដំណើរដោយរលូន កំពុងផ្គើននិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ទីតាំង(ចាក់បាល់)មួយកន្លែងនេះនៅទល់មុខខារ៉ាអូខេឡាហ្វីរ៉ា ឋិតនៅក្នុងភូមិបាលិលេយ្យ ១ សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

បើតាមប្រភពពីប្រជាពលរដ្ធរស់នៅក្រុងប៉ោយប៉ែត បានឲ្យសារព័ត៌មានដឹងថា ម្ចាស់ទីតាំងចាក់បាល់ខាងលើមានម្តាយជាមេភូមិធ្វើជាខ្នងបង្អែក ទើបម្ចាស់ទីតាំងនេះបើកលេងមិនញញើតនិងច្បាប់យ៉ាងច្នេះ។ ទីតាំងល្បែងអនឡាញ (ចាក់បាល់) ទោះជាយើងដឹងហើយថា សមត្ថកិច្ចមានគ្រប់ស្ថាប័ន គ្រប់អង្គភាព គឺ មានតួនាទី បង្ការ ទប់ស្កាត់ និង បង្ការ បង្ក្រាប រាល់បទល្មើស នៅក្នុងមូលដ្ឋាន តើហេតុអ្វីបានជា កងរាជអាវុធហត្ថ និង នគរបាលក្រុង ប៉ោយប៉ែត មិន បង្កាប ទីតាំងល្បែងអនឡាញខាងលើនេះយ៉ាងដូចឆ្នេះ ។

គោល នយោបាយទាំង ៩ ចំនុចដើម្បីភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិតជា គ្មានន័យ ក្នុងក្រសែភ្នែករបស់ អស់លោកសមត្ថកិច្ច មែនទេ បានអស់លោក មិនបង្កាប។ សូមបញ្ជាក់ថា ពេលខ្លះគេសង្កេតឃើញ មានករណីកើតឡើងដូចជា អំពើហឹង្សាក្នុងគ្រួសារ និង ករណី លួច ឆក់ និង ប្លន់ គឺ មូលហេតុ វាកើតចេញមកពី ល្បែង សុីសង ផងដែរ ។ ក្នុងនោះ មហាជន រិះគន់ថា កងរាជអាវុធហត្ថ និង នគរបាល ក្រុង ប៉ោយប៉ែត មិនហ៊ាន បង្រ្កាប ទីតាំង អនឡាញមួយនេះ ទេ ព្រោះខ្លាច អំណាច បារមី របស់លោក ស្រី មេភូមិ ប៉ាលិលេយ្យ២ ដែលត្រូវ ជាម្តាយ របស់ម្ចាស់ ទីតាំង ល្បែង អនឡាញ មួយនេះ ។

ទោះជាយ៉ាងណា ក៏ដោយ ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត សង្ឃឹមថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងកានគរបាល ខេត្តបន្ទាយមានជ័យ និង ដាក់កម្លាំងចុះបង្ក្រាប ទីតាំងអនឡាញ ខាងលើផងចុះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់