Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ
Fr,28 August 2020 (Time 02:40 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 140នាក់)


បន្ទាយមានជ័យ÷ នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩ នឹង ៣០នាទីយប់ មាន ករណីចោរលួចកាត់សោរ របង នឹង សោរបន្ទប់ចូលលួចយកម៉ូតូកង់បី មួយគ្រឿងម៉ាក់ ហុងដាទ្រីម ឆ្នាំ២០១២ពណ៍ខ្មៅ រម៉ក់ពណ៍ ទឹកក្រូច យកទៅបាត់ ។ នៅចំណុចដី ស ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយមកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលប៉ោយប៉ែត ។ លោក អុិម សុភារ: នាយប៉ុស្តិ៍ បានចាត់កម្លាំង តាមស្វែងរកនិង ឃាត់ខ្លួន ជនសង្ស័យ បាននៅវេលាម៉ោង ១០:៣០នាទី នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដដែលភ្លាមៗផងដែរ ។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ តាមប្រភពពីសមត្ថកិច្ច បានឲ្យសារព័ត៌មាន ឦសាន ប៉ុស្តិ៍ យើងដឹងថា ជនសង្ស័យឈ្មោះ ចាន់ បូ រិន អាយុ 38 ឆ្នាំភេទ ប្រុស មុខរបរដើររើសអេតចាយ ស្នាក់នៅម្តុំ ដី ស ក្នុងភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ក្នុងនោះ ជនសង្ស័យ បានសារភាពថា ខ្លួន ពិតជាបានលួចយកម៉ូតូកង់បីពិតប្រាកដមេន ។


រីឯម្ចាស់ម៉ូតូកង់បីឈ្មោះ លាស់ រ៉ានី ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន កម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាល ប៉ោយប៉ែត កសាងសំណុំរឿង និង បញ្ជួន ទៅអធិការក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់