Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ពលករខ្មែរ ២៦ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនក្រោយ លួចឆ្លងដែនចូលទៅក្នុងស្រុក តាព្រះយ៉ា ខេត្តស្រះកែវ
So,09 August 2020 (Time 09:53 )
ដោយ ៖ ភ្នំពេញ អភិវឌ្ឍន៍ (ចំនួនអ្នកអាន: 92នាក់)


សមត្ថកិច្ចទាហានចំពោះកិច្ច កងកម្លាំងបូរផា ចាប់ឃុំខ្លួនពលករខ្មែរ២គោលដៅបានចំនួន២៦ នាក់ខណះលួចឆ្លងដែនចូលមកពីស្រុកស្វាយចេកនឹងស្រុកថ្មពួករបស់កម្ពុជា ប្រឈមជាមួយស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ។ នេះយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก็ว-77 ข้าวเด็ด)។

កាលពីវេលាម៉ោង១២:៣០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ អ្នកសារព័ត៍មានរាយការណ៍ថា ក្រោយពីកម្លាំងសមត្ថកិច្ចស្រុកតា ព្រះយ៉ា កងកម្លាំងបូរផា បានចេញល្បាតក្នុងតំបន់ដែលទទួលខុសត្រូវ ដើម្បីរឹតបន្តឹងការលួចចូលប្រទេសដោយខុសច្បាប់ ក្នុងស្ថានការណ៍នៃការរាត្បាតរបស់កូវីត-19 តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណះមកដល់បរិវេណភូមិម៉ាក់ កក ឃុំទព័ស្ដេច ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានប្រទះឃើញរថយន្តម៉ាកមីតមស៊ូ ប៊ិស៊ិ ព័ណស ពាក់ស្លាកលេខ7กศ-3326 ក្រុងថេប នឹងរថយន្តតូ យ៉ូតា ព័ណទឹកមាស ពាក់ស្លាកលេខศษ-9859ក្រុងថេប ទើបកាក់សុំត្រួតពិនិត្យមនុស្ស តែរថយន្តទាំង២គ្រឿងមិនព្រមចត នឹងព្យាយាមបើករត់គេចតាមផ្លូវភូមិ ណង ផៃ ទើបសមត្ថកិច្ចដេញតាម តែដោយសាររថយន្តសមត្ថកិច្ចមិនអាចតាមទាន់ ទើបបើករថយន្តល្បាតចុះល្បាតឡើង តាមផ្លូវដែលរថយន្តទាំង២គ្រឿងប្រើបើករត់គេច រហូតមកដល់បរិវេណគំនរសម្រាមភូមិ ណង ផៃ ឃុំតា ព្រះយ៉ា ស្រុកតាព្រះយ៉ា ត្រង់បង្គោលឡាក់TA575480 នឹងប្រទះឃើញពលករខ្មែរអង្គុយលាក់ខ្លួននៅក្នុងព្រៃ ទើបចូលទៅចាប់ឃុំខ្លួនអ្នកលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ពលករខ្មែរចំនួន២០នាក់ ក្នុងនោះប្រុស១៤នាក់ នឹងស្រី៦នាក់។ក្រោយពីធ្វើការសាកសួរ ពលករខ្មែរទាំងអស់បានប្រាប់ថា រថយន្តទាំង២គ្រឿង បានដឹកពលករខ្មែរមកទម្លាក់ចោល ហើយបើកគេចបាត់ទៅ ជំហ៊ានដំបូងសមត្ថកិច្ចជ្រាបថា ពលករខ្មែរទាំងនេះ ធ្វើដំណើរមកពីខេត្តបាត់ដំបង ,ខេត្តបន្ទាយមានជ័យ,ខេត្តសៀមរាប នឹងខេត្តពោធិសាត់របស់ប្រទេសកម្ពុជា ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់ចំនួន២,៥០០-៣០០០បាត ទើបសមត្ថកិច្ចនាំខ្លួនពលករខ្មែរខាងលើ ទៅសួរចម្លើយនឹងធ្វើកំណត់ហេតុចាប់ឃុំខ្លួននៅអធិការតម្រួតស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។បន្ទាប់មកសមត្ថកិច្ចក៏បានចុះល្បាតបន្ថែមទៀត នឹងប្រទះឃើញរថយន្តតាក់ស៊ីព័ណខៀវ-លឿង ពាក់ស្លាកលេខมช-7430ក្រុងថេប ខណះកំពង់ដឹកពលករចេញពីភូមិខ្លង ផែង ទើបសមត្ថកិច្ចបើករថយន្តដេញតាម នឹងទំនាក់ទំនងតាមបុស្ត៍ត្រួតពិនិត្យ អោយជួយស្កាត់ចាប់ រហូតរថយន្តខាងលើបើកមកដល់បរិវេណប៉ុស្ត៍ត្រួតពិនិត្យរបស់សមត្ថកិច្ចស្រុកតា ព្រះយ៉ា ទើបចតរថយន្តត្រួតពិនិត្យ រកឃើញថា ឈ្មោះលោក សុថែន ទំផាក់កៀនជាតិថៃ អាយុ៤៥ឆ្នាំ ជាអ្នកបើករថយន្តស៊ីឈ្នួលដឹក មានពលករខ្មែរ៦នាក់ ក្នុងនោះប្រុស៤នាក់ នឹងស្រី២នាក់។ក្រោយធ្វើការសាកសួរ សមត្ថកិច្ចក៏បញ្ជូនពលករខ្មែរទាំង៦នាក់ទៅប្រគល់ឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់