Label
គេហទំព័រភ្នំពេញ អភិវឌ្ឍន៍កំពុងសាកល្បង
ល្បីខ្លាំងលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតកំពុងរងការរិះគន់ថាបើកដៃឲ្យកូនចៅយក លុយ ពីរថយន្តដឹក ត្រី រយន្តដឹកខោអាវគីប មិនចេញវិក័យបត្រ
Sa,08 August 2020 (Time 06:53 )
ដោយ ៖ ភ្នំពេញអភិវឌ្ឍន៍ (ចំនួនអ្នកអាន: 65នាក់)


ខេត្តបន្ទាយមានជ័យ៖ សព្វថ្ងៃប្រទេសនេះកំពុងតែមានវិបត្តិសេដ្ឋកិច្ចក្នុងសម័យកូវីដ ១៩ វាយលុកជាសកល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ សម្ដេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីថែរក្សា សន្តិសុខ សុខភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ ១៩ ដែលមានក្រសួងសុខាភិបាល ជាសេនាធិការ។ ហើយមិនតែប៉ុណ្ណោះ សម្ដេចបានខិតខំ ផ្ដល់កញ្ចប់ថវិកា ជួយប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងសម័យកូវីដ ១៩ បន្ថែមពីហ្នឹងទៅទៀត។

សម្ដេចតេជោ ក៍បានណែនាំ អោយមន្ត្រីគ្រប់ស្ថាប័ន យកចិត្តទុកដាក់ អំពីជីវភាពការនៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកុំធ្វើជាមន្ត្រីធ្វើជាមន្ត្រីគិតតែប្រយោជន៍ផ្ទាល់ខ្លួន គឺ ត្រូវធ្វើជាមន្ត្រីបំរើរាស្ត្រ។ តែផ្ទុយទៅវិញ បែជាមានប្រភពបែកធ្លាយពីប្រជាពលរដ្ធរស់នៅក្រុងប៉ោយប៉ែថាសព្វថ្ងៃនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តដែលដឹកត្រីចេញចូល កម្ពុជា ថៃ គឺ មន្ត្រីគយប្រចាំនៅច្រកទ្វារកូនចៅរបស់លោក ងួន កុសល តម្រូវអោយក្រុមឈ្មួញដឹក ត្រី ខោអាវគីប.ល. បង់លុយក្នុង (១ក្បាលឡាន) ១០០០០បាត ចំណែកឯរថយន្តដឹកខោអាវគីនវិញ តម្រូវអោយបង់ ៥០០ដូល្លារ ក្នុង (១ក្បាលឡាន) ដោយមិនមានចេញវិក័យប័ត្រ។


ប្រភពបន្តទៀតថាសូម្បីតែទំនិញទាំងអស់នោះតិចតួចមិនពេញនឹងរថយន្តក៏ដោយ ក៏មន្ត្រីគយខាងលើមិនបន្ធូរបន្ថយការបង់ដែរ។ ពាក់ព័ន្ធបញ្ហាចោទប្រកាន់ខាងលើអង្គភាព គេហទំព័រ ភ្នំពេញអភិវឌ្ឍន៍ យើងមិនអាចសុំការបំភ្លឺពីលោក ងួន កុសល មេគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននោះទេព្រោះគ្មានលេខ ទូរសព្ទ័ទោះជាយ៉ាងណាអង្គភាពយើងនិងរង់ចាំការបំភ្លឺរៀងរាល់ធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់ជិត១០នាក់ របួស៤នាក់ ក្នុងហេតុការណ៍រន្ទះបាញ់ នៅខេត្ត បាត់ដំបង (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាពូកែមែន កម្លាំង នគរបាលប៉ុស្តិ៍ រដ្ឋបាល ប៉ោយប៉ែត តាមចាប់បានភ្លាមៗ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចក្រុង ប៉ោយប៉ែត រងការិះគន់ ថា មិនហ៊ានបង្រ្កាបទីតាំង ចាក់បាល់ របស់កូនមេភូមិ ប៉ាលិលេយ្យ២ (ភ្នំពេញអភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តស្វាយរៀង: គោក្របីជាង ២០ ក្បាល បានងាប់ និង ជិត ១០០ ក្បាល កំពុងឈឺ (ភ្នំពេញ អភិវឌ្ឍន៍)

ព័ត៌មានគួរចាប់អារម្មណ៍

មាន់ ០២ ក្បាលសោះ លោកអនុសេនីយ៍ឯក សៀន វណ្ណា ជម្រិត ទារលុយ ៤០០ បាត ត្រូវស្រ្តីម្នាក់ ប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ហ្រ្វាយដេ ដេលីញូ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1891 នាក់
ម្សិលមិញ :
4106 នាក់
សប្តាហ៍នេះ :
40234 នាក់
ខែនេះ :
147282 នាក់
3 ខែនេះ :
293807 នាក់
សរុប :
834164 នាក់