(ករណីទី៤) ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺមានវិជ្ជមានកូវីត-១៩ ម្នាក់ទៀតបានស្លាប់ ឈ្មោះ យឹម យឿន ភេទស្រី អាយុ ៧០ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
រដ្ឋបាលក្រុងសូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា ។