ស្ទឹងត្រែង ៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះពិនិត្យទីតាំងនេសាទខុសច្បាប់ ចំនួន ៩កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជាង ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០២០។
លោកវរសេនីយ៍ឯកឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យបាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។
លោកវរសេនីយ៍ឯកឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរកទីតាំងនេសាទខុសច្បាប់នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់ឆ្នុកខុសច្បាប់ ក្នុងអូរចំនួន៩កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង។ក្នុងនោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ ត្រី កម្រ ចំនួន ពីរ ក្បាលគឺត្រីខ្យាមួយក្បាលនិងត្រីត្រសក់មួយក្បាលនៅស្រុកសេសានខេត្តស្ទឹងត្រែង៕សុខុម