ព័ត៌មានជាតិ

នាវា​ដឹក​ប្រេង​ជប៉ុនបាក់​ជា​ពីរ​ និង​កំពប់​បែកធ្លាយ​ប្រេង​ គំរាម​ដល់​បរិស្ថាន​នៅ​ម៉ូ​រី​ស​

អន្តរជាតិៈនាវា​ដឹក​ប្រេង​ជប៉ុន​មួយ​ដែល​បាន​ជាប់​កឿង​នៅលើ​ឆ្នេរ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នៅ​ប្រទេស​ម៉ូ​រី​ស​កាលពី​ខែ​មុន កំពុង​គំរាម​បរិស្ថាន​សមុទ្រ​នៅ​ម្តុំៗ​កោះ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​នេះ​ក្រោយពី​វា​បាន​បាក់​​ជា​ពីរ​កាលពី​ថ្ងៃ​សៅរ៍​។ ​ស្ថានភាព​របស់​នាវា MV Wakashio​កាន់តែ​អាក្រក់​ទៅ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៥ខែសីហាឆ្នាំ២០២០និង​បាន​បាក់​ជា​២​នៅ​ពេល​រសៀល​។​

​សូម​រំលឹក​ថា នាវា​នេះ​បាន​ជាប់​កឿង​នៅលើ​ឆ្នេរ​ផ្កាថ្ម​មួយ​កាលពី​ថ្ងៃ​២៥​កក្កដា ដោយ​ហៀរ​ប្រេង​ប្រមាណ​១.០០០​តោន​ចូលក្នុង​សមុទ្រ​និង​ក​កលើ​ឆ្នេរ​ដោយ​គំរាម​ផ្កាថ្ម ត្រី​និង​ជីវិត​សមុទ្រ​ផ្សេងៗ​នៅក្នុង​​អ្វី​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ហៅថា គ្រោះមហន្តរាយ​បរិស្ថាន​អាក្រក់​បំផុត​របស់​ប្រទេស​នេះ​។​
​រដ្ឋមន្ត្រី​ជប៉ុន​ម្នាក់​បាន​និយាយថា ជប៉ុន​គ្រោង​បញ្ជូន​មន្ត្រី​អ្នក​អ្នកឯកទេស​មួយ​ក្រុម​ទៅ​សិក្សា​វាយ​តម្លៃ​ការខូចខាត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *