អន្តរជាតិ៖កន្លងទៅថ្មីៗនេះអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ាលោកយ៉ាហាយ៉ាសារីហ្វអាមីនូត្រូវតុលាការសាសនាShariaក្នុងទីក្រុងHausawaFilinកាត់ទោសប្រហារជីវិតពីបទប្រមាថសាសនានៅក្នុងរដ្ឋKano។
លោកអាមីនូ អាយុ២២ឆ្នាំត្រូវបានតុលាការរកឃើញថាបានច្រៀងចម្រៀងបង្ហោះតាម WhatsApp កាលពីខែមិនាដែលមានន័យជាការប្រមាថដល់សាសនា។ថ្វីបើរូបគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពិតមែន។ប៉ុន្តែលោកអាមីនូមិនបានបដិសេធន៍ការចោទប្រកាន់នោះទេ។
តុលាការក៏បានទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍ផងដែរ។បណ្តារដ្ឋទាំងអស់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាដែលកាន់សាសនាមូស្លីមដ៏ច្រើនលើសលប់តែងតែប្រើច្បាប់ទាំង២គឺសេគូឡានិងច្បាប់Sharia។ដែលជាច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទីនោះគោរពប្រតិបត្តិ ។ប៉ុន្តែច្បាប់នេះមិនអនុវត្តន៍សម្រាប់អ្នកណាដែលមិនកាន់សាសនាអ៊ិស្លាមឡើយ។
ក្រុមអ្នកតវ៉ាបានចេញមកដោយកំហឹងនិងបានដុតផ្ទះរបស់ក្រុមគ្រួសារអ្នកចម្រៀងអាមីនូឆេះខ្ទេចអស់។ពួកគេក៏បានធ្វើដំណើរទៅកាន់ស្ថានីយ៍ប៉ូលិអ៊ិស្លាមទាមទារឱ្យមានការប្រឆាំងគាត់ឱ្យខ្លាំងបំផុតទៅតាមទោសរបស់គាត់៕