ឧត្តរមានជ័យ:ក្នុងឱកាសឈប់សម្រាកនេះនៅស្រុកអន្លង់វែងមានភ្ញៀវទេសចរជាតិទៅកម្សាន្តជាលក្ខណៈគ្រួសារ យ៉ាងច្រើន ។ នេះគឺជាការបញ្ជាក់ឱ្យដឹងពីឧត្តមសេនីយ៍ទោ ស៊ា ហ៊ត សមាជិកនគរបាលជាតិប្រចាំទិសទី៤នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ទោ ស៊ា ហ៊ត បាននិយាយថា នៅស្រុកអន្លង់វែងមានប្រជាពលរដ្ឋដើរ លេងកម្សាន្ត ក្នុងឱកាសពេលឈប់សម្រាកការងារជាលក្ខណៈគ្រួសារនៅ រមណីយដ្ឋានទេសចរណ៍ ផ្ទះតាម៉ុកស្ថិតនៅក្នុង ភូមិអភិវឌ្ឍន៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺមានភ្ញៀវជាតិមកកម្សាន្ត ចំនួន៨៩នាក់។ក្នុងនោះមាន រថយន្តចំនួន១៤គ្រឿង និងម៉ូតូ១៦គ្រឿង។
លោកបានបន្តថា ចំណែកនៅរមណីយដ្ឋាន ពើយតាម៉ុក ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកឣន្លង់វែងក៏មានភ្ញៀវជាតិមកលេងកម្សាន្តដែរគឺមានចំនួន៨៦នាក់ក្នុងនោះមានរថយន្តចំនួន១៥គ្រឿង៕